Tuesday, July 11, 2017

柬埔寨一古迹成功被列入“世界遗产”名录

柬埔寨的自豪!位于柬埔寨磅通省的“三波坡雷古”(Sambor Prei Kuk)古迹成功被列入“世界遗产”名录。

旅游部部长唐坤8日晚上证实,“三波坡雷古”古迹已成功正在波兰举行的第41届联合国教科文组织世界遗产委员会会议(世界遗产大会)审批通过,成功被列入“世界遗产”名录。
唐坤部长说,柬埔寨文化艺术部部长彭萨卡娜目前正在参加世界遗产大会。

他表示:“这是柬埔寨整个国家的自豪,我们国家又有一处成功被列入世界遗产名录。”
据悉,三波坡雷古古迹是柬埔寨前吴哥时期最重要的古寺,位于距离金边北部193公里的磅通省宁静的森林里。
它是七世纪初由阇耶跋摩一世建造的首都,之后再由其他国王持续兴建,迄今可见的寺庙尚存百余座,其中52座依然矗立,52座倒塌被掩埋。
三波坡雷古寺申遗获批,它将是柬埔寨第三个被列入世界文化遗产名录的古迹。

建于12世纪的吴哥窟是于1992年列遗,而11世纪兴建的柏威夏寺则于2008年登入名册。
据有关消息称,为期11天的本届世界遗产大会于本月2日开幕,来自137个国家的 3000名代表参会。大会将审议34处申遗项目。
目前,全球共有1052处世界遗产,包括814处文化遗产、203处自然遗产以及35处自然与文化双遗产。


ភ្នំពេញ៖ រាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស បាននាំគ្នាប្រារព្ធពិធីទូងស្គរ ដើម្បីប្រកាសជាសញ្ញាអបរសាទរ ចំពោះប្រាសាទសម្បូរព្រគុក ដែលបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។


សំឡេងស្គរជ័យ និងការស្រែកជ័យឃោស បានបន្លឺឡើងនៅវេលាម៉ោង១០ ព្រឹកថ្ងៃទី១០ ខែកក្កដា ដើម្បីប្រកាស ប្រាប់សាធារណជនជាតិ និងអន្តរជាតិថា ប្រាសាទសំបូរព្រៃគុករបស់ប្រទេស កម្ពុជា ត្រូវបានចូលពេញ សិទ្ធិក្នុង បញ្ជីបេ តិកភណ្ឌពិភពលោក បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការព្យាយាមតស៊ូមតិដាក់សម្បត្តិ វប្បធម៌បុរាណ នេះឲ្យពិភពលោកចូលរួមថែរក្សា សម្រាប់មនុស្សលោកនាជំនាន់ក្រោយៗ។

ឯកឧត្តម ជុច ភឿន រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានប្រសាសន៍ក្រោយពី បន្លឺស្គរជ័យអបអរប្រាសាទសម្បូរព្រៃគុក ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នាទីស្តីការក្រសួងថា ប្រទេសកម្ពុជាកាន់តែមានកិត្តិយស និងមានកម្លាំងបន្ថែមទៀត ក្នុងការថែរក្សា ការពារ អភិរក្សានិងអភិវឌ្ឍន៍ប្រាសាទដែលប្រជុំទៅដោយប្រា សាទតូចៗ ច្រើនទៀតទាំងនៅលើដី និងកប់ក្នុងដី។

អង្គការយូណេស្កូ បានសម្រេចចុះបញ្ជីប្រាសាទសម្បូរព្រៃគុករបស់ប្រទេសកម្ពុជា ជាបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នាសម័យប្រជុំលើកទី៤១ នៃគណៈកម្មការរបេតិកភណ្ឌពិភពលោក ដែលមានប្រ ទេសជាសមាជិក១៩៣ចូលរួម នាទីក្រុងក្រាកូវ(Cravovie) ប្រទេសប៉ូឡូញ។

ឯកឧត្តម ជុច ភឿន បានបញ្ជាក់ថា អង្គការយូណេស្កូ បានសម្រេចនូវលក្ខណៈវិនិច្ឆ័យចំនួន៣ ក្នុងចំណោមលក្ខណៈសម្បត្តិចំនួន៦ ដែលកម្ពុជាបានស្នើសុំចុះបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងនោះ មានដូចជា៖ ភាពល្អឯកនៃតួប្រាសាទ អាយុកាលនៃប្រាសាទ រចនាបថតួប្រាសាទ គុណតម្លៃនៃភាពលេចភ្លោនៅក្នុងតំបន់ ជាដើម។

កញ្ញា ផល សុជាតា ជានិស្សិតកំពុងសិក្សាឆ្នាំទី២នៃសាកលមួយកន្លែងនៅភ្នំពេញ បាននិយាយថា នេះជាមោទនភាពថ្មីមួយទៀតរបស់ប្រជាជនកម្ពុជា ដែលសម្បត្តិវប្បធម៌ខ្មែរ ត្រូវបានពិភពលោកទទួលស្គាល់ និងក៏ជាកិត្តិយសរបស់រាជរដ្ឋាភិបាល សម្រាប់កិច្ចខិតខំប្រឹងប្រែង លើកតម្លៃនៃសំណង់ប្រវត្តិសាស្រ្តមួយនេះ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍ក្នុងកិច្ចប្រជុំបូកសរ៉ុបលទ្ធផលការងារទេចរណ៍ឆមាសទី១ឆ្នាំ២០១៧ នៅទីស្នាក់ការគណកម្មកាជាតិអូឡាំពិក នាព្រឹកថ្ងៃទី១០កក្កដានេះថា ការដាក់បញ្ចូលប្រាសាទសំបូព្រៃគុកក្នុងបញ្ជីបតិកភ័ណ្ឌពិភពលោកនេះ និងធ្វើឲ្យចំនួនភ្ញៀវទេសចកាន់តែច្រើនទៅលេងនៅខេត្តកំពង់ធំ និងនាំចំណូលបង្កើតការងារកាន់តែច្រើនដល់ប្រជាពលរដ្ឋ។

ឯកឧត្តម បញ្ជាក់ថា អង្កការយូណេស្តូ និងជួយអភិរក្សា ជួសជុល និងផ្សព្វផ្សាយពីប្រាសាទសំបូព្រៃគុកនេះទៅកាន់ពិភពលោកឲ្យស្គាល់កម្ពុជា ជាពិសេសតំបន់ព្រៃគុកនេះ។


ប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងខេត្តកំពង់ធំ ត្រូវបានសង់ឡើងនៅអំឡុងសវត្សទី៧ នៃគ្រឹស្តសករាជ ហើយបានក្លាយជាមជ្ឈមណ្ឌលសាសនាដ៏សំខាន់ក្នុងសង្គមមុនអង្គរ និងសម័យអង្គរ។

បច្ចុប្បន្ន មានសំណស់បុរាណដ្ឋានពីអតីតរាជធានី ដែលមានអាយុកាលជាង៥០០ឆ្នាំ និងហ៊ុមព័ទ្ធទៅដោយទេសភាពព្រៃឈើប្រមាណ៣.០០០ហិកតានេះ បានបន្សល់កេរិ៍តំណែលដូចជា៖ ប្រាសទឥដ្ឋ កសិណទឹក កំពែង សំណង់ធារាសាស្ត្រ សម្រាប់ការប្រើប្រាស់ និងជំនឿសាសនា៕

No comments:

Post a Comment